(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតថ្មី ឆ្នាំ២០១៦» ជាមួយភាគីពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។ កម្មវិធីនេះ រៀបចំធ្វើ វេលាម៉ោង ១០៖០០ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅសាលសន្និសីទ គ.ជ.ប។

កិច្ចប្រជុំនេះ រៀបចំឡើងដោយមានការចូលរួម និង ដឹកនាំដោយ លោក ស៊ិន ប៊ុនហុក ប្រធាន គ.ជ.ប និងសមាជិក រួមភាគីពាក់ព័ន្ធ ជាច្រើននាក់ទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ។

សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖