(ភ្នំពេញ)៖ លោក ហ៊ុន សុធី​​ អធិការខណ្ឌទួលគោក បានថ្លែងប្រាប់ឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានរលត់វិញហើយ បន្ទាប់ពីមានការអន្តរាគមន៍ ដោយខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នង និងរោលឆ្លងខ្លះៗដល់ផ្ទះ២នៅក្បែរនោះ។

ចំណែករថយន្តពន្លត់អគ្គិភ័យប្រើអស់៤គ្រឿង ហើយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ, មូលហេតុដាក់ការសង្ស័យថា ឆ្លងចរន្តអគ្គិសនី។

សូមជំរាបថា នាវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានអន្តរាគមន៍ដោយរថយន្តពន្លត់អគ្គិភ័យ អស់៤គ្រឿង៕