(ឌូបៃ)៖ យោងតាមការបញ្ជាក់ពី​ប្រធានក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Ahmed bin Saeed al-Maktoum បានឲ្យដឹងថា នៅក្នុងហេតុការណ៍ឆេះយន្តហោះដឹកអ្នកដំណើរនៅអាកាសយានដ្ឋានក្រុងទីក្រុងឌូបៃ បានបណ្ដាលឲ្យ​អ្នក​ពន្លត់​អគ្គិភ័យម្នាក់ស្លាប់ និង​អ្នកដំណើរ ១៣នាក់ផ្សេងទៀតរងរបួសស្រាល។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃ​ទី០៤ ខែសីហា។

លោក Ahmed បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Emirates ទទួលខុសត្រូវ​ចំពោះ​ការស្លាប់របស់​អ្នកពន្លត់អគ្គិភ័យ ចំណែក​អ្នកដំណើរដែលរងរបួសស្រាលនោះ មិនត្រូវបានបញ្ជាក់ឲ្យដឹងពីការទទួលបានសំណងឡើយ ហើយក៏មិនបាន​បញ្ជាក់ឲ្យដឹងពីមូលហេតុដែលបណ្ដាលឲ្យយន្តហោះដឹកអ្នកដំណើរនោះឆេះផងដែរ។

គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី០៣ ខែសីហាម្សិលមិញនេះ យន្តហោះដឹកអ្នកដំណើរ Boeing 777 របស់ក្រុមហ៊ុន Emirates ផ្ទុកមនុស្ស ៣០០នាក់ ជើងហោះហើរពីរដ្ឋ Kerala ប្រទេសឥណ្ឌា​ បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន​ក្នុងក្រុមហ៊ុនឌូបៃ អេមីរ៉ាត់ អារ៉ាប់រួម ដោយសំណាងល្អ មិនបណ្ដាលឲ្យអ្នកដំណើរស្លាប់ ឬរបួសធ្ងន់៕