(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា បន្ទាប់ពីព្យុះទី៤ ឈ្មោះ NIDA បានថយឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយបានកើនឡើង និងអូសកាត់ពីលើអាងទន្លេមេគង្គ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ និងក្នុងប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅ តាមដងទន្លេ រួសរាន់ប្រមូលផលដំណាំ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

សូមអានសេចក្តីជូនព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖