(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងបន្ថែមកងកម្លាំងប្រមាណ ៦០០នាក់ទៀត ដើម្បី​រក្សាសុវត្ថិភាព​នៅក្នុងទីក្រុងឡុងដ៍ ដែល​ការ​បន្ថែម​កម្លាំងប្រដាប់អាវុធនេះ គឺធ្វើក្រោយពេលមានករណីភេរវកម្ម​ជាច្រើនកន្លែងនៅក្នុងតំបន់អឺរ៉ុប។ នេះ​បើយោងតាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន CNN នៅល្ងាចថ្ងៃទី០៣ ខែសីហា។

លោក Bernard Hogan-Howe ស្នងការប៉ូលិសបានបញ្ជាក់ឲ្យដឹងថា កងកម្លាំងចំនួន ៦០០នាក់ ត្រូវបានទទួលបាន​ហ្វឹកហាត់ និង​ត្រៀមខ្លួនក្នុងប្រតិបត្តិការរួចជាស្រេច ដោយ​ការដាក់ពង្រាយនេះគឺត្រូវបានធ្វើឡើងក្រោយពេលមានការ​វាយ​ប្រហារ​ភេរវកម្មជាច្រើនកន្លែងនៅបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។

«វាពិតជាគួរឲ្យរន្ធត់ និងតក់ស្លុតនៅពេលដែលយើងនឹកឃើញដល់ទិដ្ឋភាពនៃ​អំពើភេរវកម្ម​ដែលបានកើតឡើង»។ នេះ​ជា​សំដី​របស់លោក Bernard៕