(បាត់ដំបង)៖ កម្លាំងអាវុធហត្ថស្រុកសំពៅលូន បានឃាត់ខ្លូនជនសង្ស័យម្នាក់ ដោយដកហូតបានថ្នាំញៀនប្រភេទគ្រាប់ជាង២០០គ្រាប់ នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ។

បើ​មន្ដ្រីអាវុធហត្ថស្រុកសំពៅលូន បានឲ្យដឹងថា ពេលកម្លាំងអាវុធហត្ថស្រុក កំពុងល្បាតក្នុងមូលដ្ឋានដូចសព្វមួយដង ស្រាប់តែនៅពេលកំពុងល្បាតនោះក៏ប្រទះឃើញ ស្ដ្រីម្នាក់ដោយមានការសង្ស័យ ទើបមន្ដ្រីអាវុធហត្ថបានឃាត់ខ្លួន ហើយឆែកឆេរកឃើញ ថ្នាំញៀនប្រភេទគ្រាប់សរុប២០០គ្រាប់ ដែលជនសង្ស័យទុកក្នុងកាបូប និងដកហូតម៉ូតូ១គ្រឿង ម៉ាកHonda Dream C១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 1I-8245 ព្រមទាំងទូរស័ព្ទមួយគ្រឿង។

មន្ដ្រីដដែលបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ លៀម ទុំ អាយុ៤៣ ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ចូនបន្ដទៅចាត់ការតាមច្បាប់៕