(ភ្នំពេញ)៖ សម្រាប់អ្នកដែលចូលចិត្ត ប្រើប្រាស់ទូរស័ព្ទទំនើបស៊េរី ចុងក្រោយរបស់សាមសុង ឥឡូវនេះ លោកអ្នកអាចទស្សនា ការផ្ទាល់ពីក្រុងញូយ៉កស្ដីពី ព្រឹត្តិការណ៍ដ៏មួយរបស់ក្រុមហ៊ុន សាមសុង ក្នុងការបង្ហាញទូរស័ព្ទសាមសុង Galaxy Note 7 នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ១០យប់ម៉ោង ក្នុងប្រទេសកម្ពុជា។

ដើម្បីចូលទស្សនាព្រឹត្តិការណ៍នេះបាន លោកអ្នកគ្រាន់តែចុចលើ Link ខាងក្រោមនេះ នោះលោកអ្នកអាចទស្សនាការផ្សាយផ្ទាល់ជាមួយនឹងប្រជាជនជាច្រើនលាននាក់ក្នុងពិភពលោក។

០១) សម្រាប់អ្នកចង់ទស្សនា 2D សូមចុច មួយនេះ

https://www.youtube.com/watch?v=HCpVkeW40pI

០២) សម្រាប់អ្នកចង់ទស្សនា 360 ដឺក្រេ សូមចុច មួយនេះ

https://www.youtube.com/watch?v=s8C53Chk3cY

បើចង់ដឹងច្បាស់ថាតើទូរស័ព្ទសាមសុង ត្រកូល Galaxy Note ចុងក្រោយនេះ ពិតជាកំពូលស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិពិសេស ជាមួយបច្ចេកវិទ្យា ទំនើបចុងក្រោយខុសពីត្រកូល Galaxy Note រៀមច្បងមុនៗនិងអស្ចារ្យជាង ស្មាតហ្វូនដទៃទៀត ដូចដែលគេហទំព័រជាតិ និងអន្តរជាតិយ៉ាងច្រើនលើស លប់បានធ្វើការទស្សន៍ទាយដែរឬ យ៉ាងណាសូមទស្សនាការផ្សាយផ្ទាល់ទាំងអស់គ្នា៕