(កំពង់ឆ្នាំង)៖ ក្រុមចោរ៦នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម ក្នុងនោះកាំភ្លើងខ្លី១ដើម បានចូលទៅប្លន់ នៅផ្ទេរប្រាក់ Wing នាក្បាលព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ហើយបានយកប្រាក់ និងគ្រឿងអលង្ការមួយចំនួនធំ។

អំពើប្លន់ខាងលើនេះ ក្រុមចោរបានវាយកូនម្ចាស់ផ្ទះម្នាក់ បណ្តាលឲ្យសន្លប់ផងដែរ មានឈ្មោះ ហ៊ុយ ធី  អាយុ ៣០ ឆ្នាំ ខណ:ដែលស្រ្តីជាម្តាយមានឈ្មោះ  ប៉ោ យ៉េត អាយុ៦៥ឆ្នាំ ក៏រងរបួសផងដែរ។

លោកឧត្ដមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនឝរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ក្រុមចោរ បានប្លន់យកអស់លុយខ្មែរ ៨ ៤០០ ០០០រៀល លុយដុល្លារ១ ៥៨០ $មាស ០៤ ជីផ្លាកទីន ០៣ ជីនិងកាតទូរស័ព្ទ៧០$។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនេះ៕