(ភ្នំពេញ)៖ គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី (THE BOTANIC CITY) ដែលប្រកបដោយភាពរចនាបថយ៉ាងល្អឥតខ្ចោះ បានប្រារព្ធកម្មវីធីចាប់រង្វាន់ពិសេសជូនដល់ អតិថិជនរបស់ខ្លួនទាំងអស់ ដែលបានជាវនូវគេហដ្ឋាន និងពុះដីឡូដ៍ ដោយរង្វាន់ចាប់ពី២.០០០ដុល្លារ រហូតដល់ទៅ ១០.០០០ដុល្លារ ជាច្រើនរង្វាន់ផងដែរ នៅការិយាល័យលក់ អ័រគីដេវីឡា ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ក្បែរស្ពានទី១។

លោកស្រី ខៀវ សរស៊ីលៀប នាយកាប្រតិបត្ដិទូទៅនៃក្រុមហ៊ុនអ័រគីដេវីឡា បានថ្លែងថា ការចាប់រង្វាន់ដែលធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ មានរង្វាន់ ២,០០០ដុល្លារ ចំនួន១០រង្វាន់ ចំនួន៥,០០០ដុលា្លរ ៣រង្វាន់ និង ១០,០០០ចំនួន១រង្វាន់ផងដែរ ដើម្បីជាការថ្លែងអរគុណ ដល់អតិថិជនដែលបានគាំទ្រ និងជាវនូវគេហដ្ឋាន និង​ពុះដីឡូ កន្លងមកនេះ ហើយនេះក៏ជាកាដូមួយសម្រាប់ពួកគាត់ទាំងអស់គ្នាផងដែរ ហើយនឹងបន្ដផ្ដល់កម្មវិធីពិសេសៗជាច្រើនទៀត ។

លោកស្រីបន្ដថា «គម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធីនេះ គ្រាន់តែបើលក់ភ្លាម នៅថ្ងៃទី១៨ ខែមិថុនា គឺទទួលបានការកក់ជាច្រើនពីអតិថិជន ហួសពីការរំពឹងទុក របស់ខ្ញុំ ទៅទៀត ហើយរហូតមកដល់ថ្ងៃនេះ អតិថិជន បានមកកក់ជាបន្ដបន្ទាប់ថែមទៀត ដែលនេះបញ្ជាក់ឲ្យឃើញថា គម្រោងថ្មីនេះ មានការចាប់អារម្មណ៍ខ្ពស់ខ្លាំងមែនទែន ពីសំណាក់ប្រជាជនកម្ពុជាយើង»

លោកស្រីបន្ថែមថា «ហេតុដែលអតិថិជនចាប់អារម្មណ៍ខ្ពស់ គឺដោយសារតែ គម្រោងនេះ យើងធ្វើឡើងសម្រាប់បងប្អូន ដែលមានចំណូលមធ្យមអាចជាវបាន ហើយការបង់ប្រាក់ ក៏មានលក្ខណៈងាយស្រួល ដោយបង់ត្រឹមតែ៥០% ដំបូងក្នុងរយៈពេល៣៦ខែ ដោយគ្មានការប្រាក់ ពិសេសនោះ នៅទីនេះ ជាតំបន់មួយល្អបំផុត ដល់ការរស់នៅបែបធម្មជាតិដងទន្លេសាប និងធម្មជាតិប៊ូតានិចដ៏ត្រជាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ6A ចំងាយមិនដល់៥គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វារឡើយ ហើយបើធ្វើដំណើរពីវត្តភ្នំមក គឺចំណាយតែ១៥នាទីប៉ុណ្ណោះ ជាងនេះទៅទៀត មានក្លឹបហាត់ប្រាណ អាងហែលទឺក ផ្សារទំនើបនិងសាលារៀនខ្នាតអន្តរជាតិ ព្រមទាំងមន្ទីរពេទ្យ ដែលនឹងផ្ដល់ភាពងាយស្រួល ក្នុងការរស់នៅ និងធ្វើដំណើរ របស់អតិថិជន»

គម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធីនេះ មានផ្ទៃដីសរុបជាង១៤០ហិចតា ដើម្បីបង្កើតឲ្យទីតាំងនេះ កាន់តែមានសក្ដានុពលខ្លាំង ពិសេសណាស់ សម្រាប់អតិថិជនជាវ ដើម្បីវិនិយោគ និងសម្រាប់ការរស់នៅនា​ថ្ងៃអនាគត ដែលទីតាំងនោះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា គម្រោងទី១ និងគម្រោងទី២ របស់ក្រុមហ៊ុនអ័រគីដេវីឡា អតិថិជនភាគច្រើនទទួលស្គាល់ថាតម្លៃផ្ទះ មានតម្លៃថ្លៃខ្លាំង ហើយមានហាង​ឆេងនៅ​លើ​ទីផ្សារ ណាស់ ដោយតម្លៃផ្ទះ មានការកើនឡើងជាលំដាប់។ ជាក់ស្តែងដូចជាផ្ទះអ័រគីដេវីឡា ដឺហ្រ្គេន គម្រោងទី១ និងផ្ទះវីឡាផ្សេងៗជាមួយផ្ទះ​អាជីវកម្មហ៊្សបហោយ​នៃគម្រោងទី២ អ័រគីដេវីឡា ដឹរ៉ូយ៉ាល់ នៅផ្លូវម៉ៃដា ២០០៤ បានកំពុងឡើងថ្លៃ និងតំបន់នោះគឺកំពុងអភិវឌ្ឍន៍យ៉ាងគគ្រឹកគគ្រេងណាស់ តែសម្រាប់គម្រោងថ្មីនេះ បានសាងសង់ឡើងសម្រាប់ប្រជាជន ដែលបានមានចំណូលមធ្យមយ៉ាងល្អឥតខ្ចោះផងដែរ ៕