(ភ្នំពេញ)៖ Carlsberg ជាប្រភេទស្រាបៀរ អឺរ៉ុប លំដាប់អន្ដរជាតិ ដែលមានប្រភពពីប្រទេសដាណឺម៉ាក បានបង្ហាញវត្ដមាននៅកម្ពុជាហើយ ក្នុងផ្សារទំនើប​ Aeon Mall ដោយភ្ជាប់ជាមួយនឹងការប្រគុំតន្ដ្រីដែលមានការចូលរួមពីតារាចម្រៀង Adda និងតារាម៉ូដែលដ៏ស្រស់ស្អាតពីបរទេសផងដែរ។

កាន់តែពិសេស ក្នុងថ្ងៃបង្ហាញនូវផលិតស្រាវបៀរនារាត្រីថ្ងៃទី៣០ ខែ​កក្កដានេះ ក៏មានលេងល្បែងកំសាន្ដ ការជួបជុំពិសារអាហារជាមួយនឹងស្រាបៀរ ដែលមានរសជាតិស្រទន់ ឈ្ងុយឆ្ងាញ់ ដែលកាន់តែធ្វើកម្មវិធីនេះ មានភាពយ៉ាងសប្បាយរីករាយបន្ថែមទៀត។

លោក Kenny ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន អង្គរប្រ៊ូវើរី បានថ្លែងថា Carlsberg ​ជាស្រាដែលមានរសជាតិឈ្ងុយឈ្ងុញ គុណភាពខ្ពស់ តាមស្ដង់ដាអន្ដរជាតិ ដែលបង្ហាញវត្ដមានមុនគេបង្អស់នៅក្នុងឆ្នាំ១៨៤៧ ដោយ Jacobsen ទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាក ដែលស្រាបៀរមួយ ដែលទទួលបានពានរង្វាន់អន្ដរជាតិ រាប់មិនអស់ ព្រមទាំង
ទទួលលបានការសរសើរតាំងពីសតវត្សរ៍ទី១៩មកម្ល៉េះ ដែលជាម៉ាកស្រាបៀរ ជាប់ចំណាត់ថ្នាក់លេខ១ នៅចំណោមប្រទេសជាច្រើនផងដែរ។

គួរម្លឹកថា ក្រុមហ៊ុនខេមប៊្រូវ អិលធីឌី(អង្គរប្រ៊ូវើរី) ជាក្រុមហ៊ុនធំបំផុត និងមានបច្ចេកវិទ្យាដ៏ទំនើប ក្នុងប្រទេសកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ គ្រប់ប្រភេទស្រាទាំងអស់ ដូចជា ស្រាបៀរ Angkor Primium ,Angkor Premium Extra Stout Carlsberg Black Panter និងស្រាបៀរ Klang រួមទាំងចែកចាយនូវស្រាបៀរ Asahi Super Dry និងស្រាបៀរជាច្រើនប្រភេទដែលនាំចូលពីប្រទេសល្បីៗ នៅលើសកលលោក មកចែកចាយនៅកម្ពុជា ៕