(ភ្នំពេញ)៖ លោក​ ឃួង​ ស្រេង អភិបាលរង​ នៃគណ:អភិបាលរាជធានីភ្នំពេញ​ និងក្រុមការងារ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមបំពេញ ការងារសប្បុរសធម៌ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនបងប្អូន កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ​ ប្រមាណជា​១០០០នាក់ នៅក្នុងបរិវេណរោងចក្រ​ ភី​ ភី​ អេស​ ខេមបូឌា​ ស្ថិតនៅភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ (កែ្បររង្វង់មូលកាំកូ)។

ការពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហ៊ុន​ សែន នៅព្រឹកនេះ ផ្តោតលើការព្យាបាលជំងឺទូទៅ សុខភាពមាត់ធ្មេញ ជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់ក រោគស្ត្រី និងមានផ្នែកវះកាត់តូចផងដែរ៕