(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ៣០​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច​) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​៧​ករណី ​ឃាត់​មនុស្ស​៣៧​នាក់​ (​ស្រី​៩​នាក់​) ​មុខសញ្ញា​ជួញដូរ៩​នាក់ និងមុខសញ្ញា​ប្រើប្រាស់​២៨​នាក់​ និងដកហូត​មេ​តំ​ហ្វេ​តា​មីន​(ice) ៨៦.៦៩​ក្រាម ​និង​៤០​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន ​(wy) ១៧.៦៧​ក្រាម​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន នៅរាជធានីភ្នំពេញ​ ​ប​ង្រ្កា​ប​២​ករណី​ ឃាត់ខ្លួន​២៩​នាក់, ខេត្ត​​កណ្ដាល ​ប​ង្រ្កា​ប២​ករណី​​ឃាត់ខ្លួន​៤​នាក់​, ខេត្ត​បន្ទាយ​មាន​ជ័យ ប​ង្រ្កា​ប១​ករណី​ឃាត់ខ្លួន​២​នាក់ និងខេត្តបាត់ដំបង ​ប​ង្ក្រា​ប២​ករណី​ឃាត់ខ្លួន​២​នាក់​៕​