(ភ្នំពេញ)៖ ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ២០១៦ ចំនួន៤រូប ត្រូវបានរកឃើញ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើស​ ក្នុងចំណោម១២រូប។ ម្ចាស់​ជយ​លាភី៤​នាក់​ ដែលទទួលបានពានរង្វាន់នោះមាន៖ ​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម សហគ្រិន​ឆ្នើម​ស្ត្រី និង​សហ​គ្រិន​វៃឆ្លាត​ផ្នែក​បច្ចេក​វិទ្យា។

ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ២០១៦ ចំនួន៤រូបរួមមាន៖

១៖ ពានរង្វាន់សហគ្រិនឆ្នើម វ័យឆ្លាតផ្នែកបច្ចេកវិទ្យា បានទៅលើលោក សុខ សុភមង្គល, មកពីក្រុមហ៊ុន Condingate

២៖ ពានរង្វាន់សហគ្រិនឆ្នើម ផ្នែកសង្គម បានទៅលើលោកស្រី នាវ នារីបញ្ចពិសី All Dreams (Cambodia) Co Ltd.

៣៖ ពានរង្វាន់សហគ្រិនឆ្នើម ផ្នែកស្រ្តី បានទៅលើលោកស្រី ស្រ៊ាត​ មុំសុភា មកពីក្រុមហ៊ុន​ សូវីយ៉ា ត្រាវែល និងទួរ

៤៖ ពានរង្វាន់សហគ្រិនឆ្នើម ប្រចាំឆ្នាំ២០១៦ បានទៅលើលោក ចាង​ ប៊ុនលាង ម្ចាស់ហាង Brown កាហ្វេ។

ចាប់ពីម៉ោង៦៖០០នាទីល្ងាច ដល់៩៖០០នាទីយប់ ​ថ្ងៃសៅរ៍ ទី៣០ ខែ​កក្កដានេះ នៅ​សណ្ឋាគា​រសុខា​ភ្នំពេញ មានរៀបចំពិធីប្រកាស ប្រគល់ពានរង្វាន់ដល់សហគ្រិន​ឆ្នើម​៤រូប ក្នុងចំណោមទាំង១២រូប ដែលត្រូវជ្រើសរើស​តាមរយៈការបោះឆ្នោតជ្រើសរើស។

Fresh News TV ចូលរួមផ្សាយផ្ទាល់កម្មវិធីនេះទាំងស្រុង៕