(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង, គោកគង់កើត និងសហការី បានជួបប្រជុំត្រួតពិនិត្យការងារ ក្នុងមូលដ្ឋាន និងបានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សឃុំជាខ្លាង ស្ថិតនៅខេត្តព្រៃវែង។

នៅខណៈនោះលោក ចាន់ វ៉ាន់ធឿន បានជំរុញឲ្យខិតខំពង្រីកសមាជិកបក្សថ្មីបន្ថែមទៀត និងបានជំរុញការងារធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ។ ក្រៅពីនោះលោក និងក្រុមការងារក៏បានជួយឧបត្តម្ភថវិកាជូនមណ្ឌលសុខភាពឃុំ ក្នុងការជួសជុល និងលាបថ្នាំថ្មី, ចែកប្រាក់ឧបត្ថម្ភ ចលនាជូនគណ:កម្មាធិការបក្សឃុំភូមិ និងសកម្មជន, បានធ្វើស្លាកគណបក្សថ្មីចំនួន០២ និងបានឧបត្ថម្ភថវិកាសំរាប់ ចាក់ដីបំពេញផ្លូវបន្ថែម។      

លោក ចាន់ វ៉ាន់ធឿន ក៏បានចុះចែកតាមខ្នងផ្ទះនូវមូលនិធិមនុស្សធម៌សម្តេច ស ខេង ជូនគ្រួសារសព០២នាក់ និងស្រ្តីឆ្លងទន្លេ១០នាក់ និងបាននាំយកនូវ អំណោយរបស់លោក នេត សាវឿន និងលោកស្រី រួមមាន៖ ថវិកា, កន្សែង, ប៊ីចេង, ប្រេងកូឡា ចែកជូនប្រជាពលរដ្ឋ និងបានធ្វើការសំណេះ សំណាល និងបានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋខ្វះខាត អ៊ុ ចាស់ និងក្មេងៗតាមភូមិផងដែរ៕