(អាមេរិក)៖ ព័ត៌មានដ៏គួរឲ្យរន្ធត់មួយត្រូវបានក្រុមគ្រួសាររបស់ Vantha ហៅ Moch បង្ហោះកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ (ពេលវេលានៅអាមេរិក) ថានាងត្រូវបានគេបាញ់សម្លាប់ហើយ។ សាច់ថ្លៃ របស់អតីតបវរកញ្ញាឆ្នាំ ១៩៩៨ រូបនេះ បានសរសេរនៅក្នុងអាខោនហ្វេសប៊ុកមួយឈ្មោះ Kang Visa ដូច្នេះថា «នៅលើលោកនេះ គ្មានសុវត្ថិភាពនោះឡើយ។ ទោះបីជានៅទីណា កន្លែងណា ឬក៏នរណាម្នាក់ក៏ដោយ ក៏យើងនៅតែស្រឡាញ់អ្នកជានិច្ច»។

គេនៅពុំទាន់ទទួលបានព័ត៌មានលម្អិត និងមូលហេតុនៃការបាញ់ប្រហារនោះនៅឡើយទេ ប៉ូលិសកំពុងបន្តការស៊ើបអង្កេតនៅឡើយ៕