(ភ្នំពេញ)​៖​ ក្មេងតូចៗ ២នាក់រងរបួសធ្ងន់ ដោយសារជនជាតិចិន មួយក្រុមដែលស្រវឹង​ បើករថយន្ត​ Lexus 570  ទៅបុកម៉ូតូមួយគ្រឿង​ ជិះគ្នា៣នាក់ម្តាយ និងកូន​ ចេញពីកោះពេជ្រនាម៉ោង១១៖​៣០នាទីយប់ថ្ងៃទ២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៦​ ស្ថិតនៅក្នុងសង្កាត់​ ទន្លេបាសាក់ខណ្ឌចំការមន​ ភ្នំពេញ​ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅម៉ោងខាងលើគេបានឃើញ​ ជនជាតិចិនមួយក្រុម​សុទ្ធតែស្រវឹង​ បើករថយន្ត​ មួយគ្រឿង​ ម៉ាក​ Lexus  570  ពណ៌ស​ ស្លាកលេខភ្នុំពេញ2M-9158 ចេញពីម្តុំកោះពេជ្រ​ លុះមកដល់ត្រង់ស្ពាន​ ហង្ស​ ក៏មានម៉ូតូមួយគ្រឿងម៉ាក​PCX ដែលជិះគ្នា៣នាក់​ ម្តាយកូន​ មកដល់ធ្វើឲ្យ​ វ៉ាក់ជាមួយគ្នាក៏បានបុកគ្នាពេញទំហឹង​  ដែលបណ្តាលឲ្យកូនតូចៗ ២នាក់រងរបួសធ្ងន់​ ចំណែកម៉ូតូ​ និងរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ​ ។

ក្រោយកើតហេតុ​ ភាគីខាងរថយន្ត​ ជជែកគ្នា​ និងសងសំណងទៅឲ្យភាគី ខាងម៉ូតូចំនួន​ ២៨០០ដុល្លា​រ​ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ​តែម្តងទៅ​៕