(ភ្នំពេញ)៖ នា​ថ្ងៃទី​២៩ ខែ​កក្ដ​ដា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក​ និង​ប្រើប្រាស់ គ្រឿងញៀន ៩​ករណី​ ឃាត់ខ្លួន​មនុស្ស ១៧​នាក់​ ក្នុងនោះមុខសញ្ញា​ជួញដូរ ១១​នាក់​, មុខសញ្ញា​ប្រើប្រាស់ ៦​នាក់​និង​រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន​(ice) ២.៦៦​ក្រាម​និង​១២​កញ្ចប់​តូច​ ​មេ​តំ​ហ្វេ​តា​មីន​(wy) ៧​គ្រាប់​។​

​យោងតាម​របាយការណ៍​ទីតាំង​ដែល​បង្ក្រាបបាន​មាន​៖ ទី​១. រាជធានីភ្នំពេញ​ ប​ង្រា្ក​ប ១​ករណី​ឃាត់ខ្លួនម្នាក់,ទី​២. កណ្ដាល ប​ង្រា្ក​ប ៣​ករណី​ឃាត់ខ្លួន ៦​នាក់​, ទី​៣. ពោធិ៍សាត់ ប​ង្រា្ក​ប ១​ករណី​ ឃាត់ខ្លួនម្នាក់, ទី​៤.សៀមរាបប​ង្រា្ក​ប ២​ករណី​ ឃាត់ខ្លួន ៧​នាក់​ ,ទី​៥.បន្ទាយមានជ័យ ប​ង្រា្ក​ប ១​ករណី​ឃាត់ខ្លួន ម្នាក់​ និង​៦.ព្រៃវែង ប​ង្រា្ក​ប ១​ករណី​ឃាត់ខ្លួន ម្នាក់៕