(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​ នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន ៥លើក ( យប់ ៣លើក ) បណ្តាលអោយមនុស្សស្លាប់២នាក់ រង​​​របួសធ្ងន់ ៧នាក់  និងរបួសស្រាល ៣នាក់នេះបើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបន្តថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង ៥លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្ត សរុប ចំនួន ១០គ្រឿង រួមមាន ម៉ូតូ​ ចំនួន ៥គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង និងរថយន្ត​ធុនធំ ចំនួន ២គ្រឿង ហើយ ​មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់ ​​ចរាចរណ៍ ​រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់២នាក់) ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៦នាក់ ( យប់ ៣នាក់ ) ។

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍ ​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​ ៣១៥៥គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន ១៣៣៣គ្រឿង ​និងពិន័យ​សរុប ចំនួន ១៨២២គ្រឿង ៕

Advertising