(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសដល់ អង្គភាពព័ត៌មាន Fresh News ថា រាជរដ្ឋាភិបាលកម្ពជា បានសម្រេចប្រកាសប្តឹងសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម​ រង្ស៊ី មួយរូបឈ្មោះ ថាក់ ឡានី ដែលបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា ពាក្យបណ្តឹងនឹងធ្វើឡើងនៅពេលឆាប់ៗនេះ, ហើយសម្រាប់សមាជិកព្រឹទ្ធសភារូបនេះ មិនពិបាកនោះទេ សម្រាប់ការប្តឹង និងបោះឆ្នោតដកអភ័យឯកសិទ្ធិ, ដោយហេតុថា​ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មានសម្លេងលើស២ភាគ៣។

ការប្រកាសប្តឹងរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បាននិយាយតាមរយៈវិដេអូឃ្លីបមួយ ដែលមានរយៈពេលប្រមាណជិត២នាទីថា សម្តេចតេជោជាអ្នកសម្លាប់លោក កែម ឡី។

ការចោទប្រកាន់ទាំងងងឹតងងល់ពីសំណាក់ សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី រូបនេះ គឺជាទង្វើលាបពណ៌ដល់ធ្ងន់ធ្ងរបំផុតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕  

សូមទស្សនាវិដេអូឃ្លីប៖ 

Advertising