(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ​ ជយលាភី Top-10 នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ បាននឹងកំពុងប្រដេញគ្នាលើចំនួន Like ដើម្បីឈានដល់ការទទួល​រង្វាន់ធំម៉ូតូ​មួយគ្រឿង សម្រាប់ចំណាត់ថ្នាក់លេខ១។

ដោយគិតត្រឹមម៉ោងនេះ (១៨៖៥០នាទីល្ងាច) វិដេអូដែលទទួលបានចំនួន Like ច្រើនជាងគេ រួមមាន៖
១៖ Video: «ឈាមខ្ញុំសង្គ្រោះប្រជាជនខ្ញុំ» ដោយ ជា វណ្ណារិទ្ធ  (Like: 7.6K)
២៖ Video: «សប្បុរសធម៌យុវជនគំរូជំនាន់ទី៤» ដោយ ខាត់ វណ្ណា (Like: 7.3K)
៣៖ Video: «ការចែករំលែកសេចក្តីស្រឡាញ់ និង ភាពកក់ក្តៅជូនប្រជាជនក្រីក្រ» ដោយ ហង្ស ម៉ារីនី (Like: 6.5K)

ការបោះឆ្នោតគាំទ្រ នឹងបន្តធ្វើរហូតដល់វេលាម៉ោង១៣៖០០នាទី ថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ ដើម្បីស្វែងរកជយលាភីលេខ១ Top-1។

សូមបញ្ជាក់ថា នៅថ្ងៃទី៣១​ ខែកក្កដាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ បេក្ខជន បេក្ខនារី ជ័យលាភីលេខ១ ដល់លេខ១០។ សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ ដែលជាវគ្គពិសេសនេះ ម្ចាស់ជយលាភីលេខ១ (Top-1) នឹងទទួលបានរង្វាន់ធំម៉ូតូមួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» ក្នុងបំណងជំរុញយុវជន យុវនារី ឲ្យក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើនក្នុងកិច្ចការសង្គម។

ខាងក្រោមនេះ គឺជាវីដេអូអប់រំ ដែលជាស្នាដៃរបស់ជយលាភីទាំង ១០រូប នៅក្នុងការប្រកួតប្រជែងលើកទី៦ ដែលជាវគ្គពិសេស៖

Video: រឿងពិតនៃជីវិតក្មេងប្រុសម្នាក់ ដោយ ឃឹម សុចន្ទ័វិរៈ

Video: សប្បុរសធម៌យុវជនគំរូជំនាន់ទី៤ ដោយ ខាត់ វណ្ណា

Video: ឈាមខ្ញុំសង្គ្រោះប្រជាជនខ្ញុំ ដោយ ជា វណ្ណារិទ្ធ

Video: យុវជនដើម្បីសប្បុរសធម៍ ដោយ រស់ កែវពេជ្រការ

Video: បេះដូងយុវជន ដោយ ឃុត ដារ៉ា

Video: ការច្នៃប្រឌិតដើម្បីស្នាមញញឹម ដោយ ហេង គីមអេង

Video: សង្គម​ និងខ្ញុំ ដោយ ហុក លាងហេង

Video: ភាពរីករាយនៃមនុស្សជាទីស្រលាញ់របស់ខ្ញុំ ដោយ ផាន់ ចន្ទ័វីរ:

Video: ការងារដែលខ្ញុំប្រាថ្នា ដោយ ឆែម ច័ន្ទវីរៈពង្ស

Video: ការចែករំលែកសេចក្តីស្រឡាញ់ និង ភាពកក់ក្តៅជូនប្រជាជនក្រីក្រ ដោយ ហង្ស ម៉ារីនី