(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសចិន ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៥-២៩ ខែកក្កដា ឆ្នាំ២០១៦។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននេះ សម្តេច ហេង សំរិន បានដឹកនាំប្រតិភូរដ្ឋសភាកម្ពុជា ចូលជួបសម្តែងការគួរសម និងសំណេះសំណាល​ការងារជាមួយមន្រ្តីជាន់ខ្ពស់របស់ចិនជាច្រើនរូប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា ដំណើរទស្សនកិច្ច ៥ថ្ងៃនេះ បានទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើនជំរុញដល់ការរឹតចំណងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរថែមទៀត៕

ខាងក្រោមនេះ ជាលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន ទៅកាន់ប្រទេសចិន៖