(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងឲ្យដឹងថា លោកចង់កងកម្លាំងប្រដាប់អាវុធ និង​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ស្ថិតនៅក្រោមការគ្រប់គ្រង់​របស់​​ប្រធានាធិបតីតែម្នាក់គត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា។

សេចក្ដីប្រកាសជាផ្លូវនេះ ត្រូវបានធ្វើឡើង ក្រោយពេលដែល​លោកប្រធានាធិបតី Erdogan បានជួបប្រជុំ​ជា​មួយក្រុមប្រឹក្សាយោធាកំពូលរបស់ប្រទេសតួកគី ហើយច្បាប់ថ្មីនេះ អាចនឹងអនុម័តនៅក្នុងពេលឆាប់ខាងមុខ​នេះ ព្រោះដើម្បីការពារប្រទេសមិនឲ្យរដ្ឋប្រហារយោធាដូចកាលពីថ្ងៃទី១៥-១៦ ខែកក្កដាកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥-១៦ ខែកក្កដាកន្លងទៅនេះ មានករណីរដ្ឋប្រហារមួយនៅក្នុង​ប្រទេស​តួកគី ក្នុង​គោលដៅ​ទម្លាប់ប្រធានាធិបតីលោក Tayyip Erdogan ប៉ុន្តែការធ្វើរដ្ឋប្រហារត្រូវបានបរាជ័យ ហើយ​មាន​មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន និងបាញ់ចោល ក្នុងបទសមគំនិត៕

Advertising