(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានសម្រេចផ្ដល់សិទ្ធិគ្រប់គ្រង់ បទចម្រៀងរបស់អធិរាជសំឡេងមាស «ស៉ីន ស៊ីសាមុត» ចំនួន៥៧បន្ថែមទៀត ទៅដល់ក្រុមគ្រួសាររបស់លោក ដើម្បីកាន់កាប់ និងទទួលផលប្រយោជន៍ ពីបទចម្រៀងទាំងនោះ។

លោក ស៊ិន សុរ៉ាឌី ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ បានថ្លែងប្រាប់អ្នកសារព័ត៌មាន Fresh News តាមទូរស័ព្ទថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាន ផ្ដល់នៅកម្មសិទ្ធិបញ្ញាបទចម្រៀងបន្ថែមចំនួន៥៧បទទៀត ទៅដល់ក្រុមគ្រួសាររបស់លោក ស៉ីន ស៉ីសាមុត នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោកបានបន្ថែមទៀតថា ការផ្ដល់សិទ្ធិគ្រប់គ្រងលើបទចម្រៀងនេះ ផ្ដល់ប្រយោជន៍យ៉ាងច្រើន ទៅដល់គ្រួសាររបស់លោក ស៉ីន ស៊ីសាមុត ព្រោះថាយើងអាចទទួលបាននូវសិទ្ធិអ្នកនិពន្ធ សិទ្ធិអាជីវកម្ម សិទ្ធិកុំកាត់ត និងសិទ្ធិរកស៊ី។

លោកបានបន្ដទៀតថា កន្លងមកក្រសួងវប្បធម៌ បានផ្ដល់ឲ្យសិទ្ធិគ្រប់គ្រងលើបទចម្រៀងរបស់លោក ស៉ីន ស៉ីសាមុត ចំនួន ៧៣បទរួចមកហើយ ហើយសុរបទាំងលើកនេះទៀត ចំនួន១៣០បទហើយ តែប្រសិនបើមានខាងផលិតកម្ម ផលិតករ គាត់ចង់ស្នើសុំបទរបស់លោក ស៉ីន ស៊ីសាមុត ក្នុងចំណោមបទ១៣០ ត្រូវស្នើសុំទៅកាន់ក្រុមគ្រួសាររបស់លោក ប៉ុន្ដែក្រៅពីបទដែលមិនទទួលសិទ្ធិគ្រប់គ្រង ត្រូវធ្វើការស្នើសុំទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកបានបញ្ជាក់ទៀតថា សម្រាប់បទចម្រៀងដែល ស្នើសុំមទៅក្រសួងអនុញ្ញាតិឲ្យធ្វើការច្រៀងតែ មិនអនុញ្ញាតិឲ្យយកទៅកែតម្រូវសាច់ភ្លេង និងទំនុកច្រៀងនោះទេ គឺធ្វើយ៉ាណារក្សា នៅបទចំម្រៀងដើមដដែល។

សូមបញ្ជាក់ថា ការផ្ដល់សិទ្ធិគ្រប់គ្រងទៅលើបទចម្រៀងនេះ ក្រសួងពាណិជ្ជកម្មនិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំម្ដងរួមមកហើយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅទីស្នាក់ការក្រសួងពាណិជ្ជកម្ម ដោយបានផ្ដល់សិទ្ធិកានកាប់់បទចម្រៀង ជូនដលក្រុមគ្រួសាររបស់លោក ស៉ីន ស៉ីសាមុត ចំនួន ៧៣បទផងដែរ៕