(សៀមរាប)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទបាគង ​នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ តាមរយៈក្រុមការងារឃុំ បាននាំយកអំណោយ​ជាថវិកាចំនួន​១,៥០០ដុល្លារ ទៅប្រគេនជូនដល់ព្រះសង្ឃ គណៈកម្មាការវត្តសិរីវុឌ្ឍីឃ្លាំងមឿង ហៅវត្តបន្ទាយឬស្សី ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ការប្រគេនបច្ច័យនេះ​ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយកសាងសាលាសមធិ ទុកជូនយាយជី តាជី​ ក្នុងវត្តសម្រាប់ប្រើប្រាស់ក្នុងវិស័យសាសនា ព្រមទាំងដើម្បីជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕