(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងឲ្យដឹងថា កងកម្លាំងយោធាជើងទឹករបស់ចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធយោធារួមគ្នាមួយ នៅក្នុងសមុទ្រចិន​ខាង​ត្បូង នាខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការ​ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិច។

ចិន និងរុស្ស៊ី បានធ្វើសមយុទ្ធយោធាជាលើកដំបូងនៅឆ្នាំ ២០១២ ហើយក៏បានក្លាយជា​សមយុទ្ធយោធា​ប្រចាំ​ឆ្នាំរហូតមក ដោយកាលពីឆ្នាំមុន រុស្ស៊ីបានបញ្ចេញ​នូវគ្រឿងសព្វាវុធទំនើបៗជាច្រើន សម្រាប់សម្ងែញដល់​ពិភពលោក។

គួរបញ្ជាក់ផងដែរថា ដំណឹងនៃសមយុទ្ធយោធារួមនេះ បានធ្វើឲ្យ​ប្រទេសមួយចំនួននៅដែលពាក់ព័ន្ធនឹង​ជម្លោះ​សមុទ្រចិនខាងត្បូង មិនសប្បាយចិត្ត​ ខណៈចិន មិនព្រមទទួលយក​ ការសម្រេចចិត្តរបស់​តុលាការ​អន្តរ​ជាតិឡាអេ ដែលកាត់ក្ដីឲ្យហ្វីលីពីនឈ្នះ៕