(បុមបៃ)៖ យន្តហោះដឹកអ្នកដំណើរ មួយគ្រឿងរបស់ក្រុមហ៊ុន Indigo ជើងហោះហើរពីទីក្រុងឌូបៃ នៃសហព័ន្ធ​អារ៉ាប់រួម ទៅកាន់រដ្ឋ Kozhikode ប្រទេសឥណ្ឌា បានចុះចតជាបន្ទាន់នៅក្នុងទីក្រុងបុមបៃ បន្ទាប់ពីអ្នក​ដំណើរ​មួយចំនួនបង្កចលាចល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច។

តំណាងក្រុមហ៊ុនអាកាសចរណ៍ Indigo បានឲ្យដឹងថា មូលហេតុនៃការចុះចតបន្ទាន់នេះ ដោយសារតែ​​មាន​អ្នក​ដំណើរមួយចំនួន «បង្កភាពចលាចល ពិបាកគ្រប់គ្រង» ដោយមានអ្នកខ្លះបាន​ស្រែកហៅ​នូវពាក្យ​មួយ​ឃ្លា ដែលជាពាក្យស្លោករបស់ក្រុមឧទ្ទាម ISIS ថែមទៀត។

គួរបញ្ជាក់ផងដែរថា ព័ត៌មានលម្អិតបន្ថែមទាក់ទិននឹងករណីខាងលើនេះ នៅមិនទាន់ទទួលបាននោះទេ៕