(កំពង់ចាម)៖ អណ្តូងទឹកស្អាតចំនួន​១៣​ និង​ស្រះទឹកចំនួន​០៤ ​ស្ថិតក្នុងស្រុកបាធាយ ខេត្ត​កំពង់ចាម ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមហ៊ុន អេង ឌី ប៉ូ​ អភិវឌ្ឍ ធ្វើការប្រគល់ជូនដល់បងប្អូន ប្រជាពលរដ្ឋទុកប្រើប្រាស់ តាមតម្រូវការ ស្របពេលដែល​បងប្អូន ស្ថិតនៅ​ក្នុងភូមិ​ដាច់ស្រយាល មួយចំនួន​នេះ កំពុងតែជួបប្រទះ នូវការខ្វះទឹកស្អាតប្រើប្រាស់​ប្រចាំថ្ងៃ។ ​

លោក តាំង សុខឃី ជាអ្នកគ្រប់គ្រងទូទៅ​ប្រចាំក្នុងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានប្រគល់ស្រះទឹកជូនប្រជាពលរដ្ឋ​រ​ស់នៅភូមិ​រោធ ឃុំ​ត្រប់ ស្រុក​បាធាយ ​និងអណ្តូងទឹកជូនប្រជាពលរដ្ឋ រស់នៅភូមិបាធាយ ឃុំ​បាធាយ​ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែលអំណោយទាំងនេះ ជាទឹកចិត្តដ៏ថ្លៃថ្លៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមហ៊ុន អេង ឌីប៉ូ​អភិវឌ្ឍ ដើមសម្រួល​ដល់បងប្អូន ក្នុងការផ្គត់ផ្គង់ទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខណៈដែលស្ទើរតែទូទាំងប្រទេស​កំពុងតែជួបប្រទះ នូវការខ្វះទឹក។

​លោក តាំង សុខឃី បានបន្តឲ្យដឹងទៀតថា សកម្មភាពរបស់ក្រុមហ៊ុន អេង ឌីប៉ូ ទាំងអស់នេះ គឺដើម្បីចូលរួមចំណែក​ជាមួយរាជរដ្ឋា​ភិបាល ជាមួយអាជ្ញាធរដែន​ដី ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតទឹកប្រើប្រាស់។ ក្នុងនោះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានជួយកសាងអណ្តូងទឹកស្អាតចំនួន​១៣ អណ្តូង និងជីកស្រះទឹកចំនួន ០៤ ស្រះ ជួយដល់ស្រុកបាធាយ ខេត្ត​កំពង់ចាម​។

ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយលោក តាំង សុខឃី ក្នុងពិធីប្រគល់អណ្ដូងទឹក និងស្រះទឹកជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបាធាយ៖