(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​និង​ប្រើប្រាស់​១២​ករណី​ ឃាត់​មនុស្ស​១៦​នាក់​ (​ស្រី​៤​នាក់​) ក្នុងនោះមុខសញ្ញា​ជួញដូរ១៥​នាក់ និងមុខសញ្ញា​ប្រើប្រាស់​ម្នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន​ (ice) ៧.០១​ក្រាម​ និង​១៤​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយនគរបាល៖ ​មន្ទី​រប្រឆាំងគ្រឿងញៀន ​បង្ក្រាប១​ករណី​ឃាត់ខ្លួន​២​នាក់, ​ភ្នំពេញ បង្ក្រាប ២​ករណី​ឃាត់ខ្លួន​៣​នាក់, ​សៀមរាបបង្ក្រាប៣​ករណី ឃាត់ខ្លួន​៤​នាក់, ​កំពង់ចាម ​បង្ក្រាប១​ករណី​ឃាត់ខ្លួន​ម្នាក់, ​ស្វាយ​រៀង​ បង្ក្រាប ២​ករណី​​ឃាត់ខ្លួន​២​នាក់, ​បន្ទាយ​មាន​ជ័យ បង្ក្រាប១​ករណី​ឃាត់ខ្លួន​ម្នាក់, ​ត្បូងឃ្មុំ​ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​ និង​កំពង់ស្ពឺ​ ​បង្ក្រាប ១ករណីឃាត់ខ្លួន​ម្នាក់៕​