(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​ (​យប់​៥​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​ រង​របួសធ្ងន់​១៨​នាក់​ និង​របួសស្រាល​២​នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័អគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៦​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​ រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​ និង​យាន​ផ្សេងៗ​២​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក​, ​បត់​គ្រោះថ្នាក់​១​លើក​,​ មិន​គោរព​សិទ្ធិ​៣​លើក,​ប្រជែង​គ្រោះថ្នាក់​១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​ (​យប់​៣​នាក់​)​។​

​នៅថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​ លទ្ធ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​៣,៤៨៩​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​​ ចំនួន​១,៤៦៦​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​២,០២៣​គ្រឿង​៕