(ភ្នំពេញ)៖ នៅថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៦​ខាងមុខនេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ នឹងទទួលបានពានរង្វាន់ «សមិទ្ធផលអមតៈអាស៊ាន» (ASEAN Lifetime Achievement Award) ពីវិទ្យាស្ថានយុទ្ធសាស្ត្រ​ និងភាពជាអ្នកដឹកនាំអាស៊ី (Asian Strategy & Leadership Institute-ASLI) នៅទីក្រុងវៀងចន្ទ័​ ប្រទេសឡាវ។

សូមបញ្ជាក់ថា មកដល់ពេលនេះ​មានឥស្សរជនតែបីរូបប៉ុណ្ណោះ ដែលទទូលបានពានរង្វាន់នេះ​លោក លី​ ក្វាន់យូ​ អតីតនាយករដ្ឋមន្ត្រីសឹង្ហបុរី, បណ្ឌិត​ មហាធៀ​ ម៉ូហាមេដ​ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង​ ស៊ុលតង់​ ណាសរីន​សាហ៌ នៃរដ្ឋប៉េរ៉ាក់​ របស់ម៉ាឡេស៊ី និងសម្តេតេជោ​ ហ៊ុន​ សែន ជាឥស្សរជនទី៤ ដែលទទួលបានពានរង្វាន់នេះ៕