Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនក្រុមចែកចាយ និងជក់គ្រឿងញៀន ២០នាក់ នៅប្លុកបឹងឈូក

27-07-2016 11:10

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមចែកចាយ ជក់គ្រឿងញៀន ចំនួន២០នាក់នៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលចុះធ្វើរដ្ឋបាលនៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា «នៅព្រឹកនេះ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ បានចុះរដ្ឋបាល លើទីតាំងសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្រុមទី១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាលទ្ធផលឃាត់ខ្លួនមនុស្ស ២០នាក់ និងដកហូតឧបករណ៍ ជក់គ្រឿងញៀនមួយចំនួនផងដែរ»

លោកអធិការបានបន្តទៀតថាបច្ចុប្បន្នកម្លាំងនគរបាល កំពុងសហការណ៍ជាមួយ ការិយាល័យជំនាញ ដើម្បីធ្វើតេស្តរកសារធាតុញៀន អនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕