(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានឲ្យដឹងថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ វគ្គពិសេសប្រចាំឆមាស ឈានដល់ការបោះឆ្នោតជ្រើសរើសជយលាភី១០នាក់ (Top-10) ហើយ ចាប់ផ្តើមពីពេលនេះ រហូតដល់ម៉ោង៦៖០០នាទីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា បេក្ខជន និងបេក្ខនារី ជ័យលាភី Top-10 ទាំង១០នាក់ ដែលបានទទួលការគាំទ្រច្រើនជាងគេ នៅលើវេបសាយ សម្តេចតេជោ នឹងយកទៅបោះឆ្នោតយកលេខ១ (Top-1) នៅក្នុង Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងទី ២៩-៣០ មិថុនា ២០១៦ ម៉ោង១២៖០០ថ្ងៃត្រង់។

សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ បេក្ខជន បេក្ខនារី ជ័យលាភីទាំងអស់ ដែលបានទទួលជ័យជម្នះនៅក្នុងវគ្គពិសេសនេះ។ ជ័យលាភីលេខ១ (Top-1) វគ្គទី ៦ នេះនឹងទទួលបានរង្វាន់ធំម៉ូតូមួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត៕

ដើម្បីបោះឆ្នោតសូមចូល ទៅកាន់គេហទំព័រសម្តេចតេជោ ហ៊ុន សែន៖ http://spm.samdechhunsen.gov.kh/