(ស្ទឹងត្រែង)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ នៅសាលា ខេត្តស្ទឹងត្រែង។

ការអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នាពេលនេះធ្វើឡើង បន្ទាប់ពីសម្តេចបានចុះជួបសំណេះសំណាល  និងទស្សនា ដោយផ្ទាល់នៅក្នុង វត្តបញ្ជសិលាថ្មគ្រែ ស្រុកចិន្ទបុរី ខេត្តក្រចេះ និង ក្រោយពីជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស នៅ សាលាបឋមសិក្សាសាមគ្គីអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង នៅថ្ងៃត្រង់ ទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

នេះគឺជាយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានចុះសំណេះសំណាលរួចហើយ ជាមួយមន្ត្រីរាជការ និងកំលាំងប្រដាប់អាវុធ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕