(ចិន)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣ នៅក្នុងពិភពលោក Huawei Technologies Co Ltd បាន​ប្រកាសឲ្យដឹងថា នៅពាក់កណ្ដាល ឆ្នាំ២០១៦នេះ មានស្មាតហ្វូន៦០,៥លានគ្រឿង ត្រូវបានលក់​នៅជុំវិញ​ពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនដែលឈរនៅលំដាប់កំពូល ​បន្ទាប់ពី Samsung និងApple មួយនេះ រកចំណូល​បាន ១១,៦ពាន់លានដុល្លារអាមេរិក នៅពាក់កណ្ដាល​ឆ្នាំ២០១៦ ដោយបានកើនឡើង ៤១ភាគរយ ក្នុងនោះ​ចំណូល ច្រើនបំផុតបានមកពីការលក់ស្មាតហ្វូន ដោយ​កើនឡើង ២៥ភាគរយ។

ទីផ្សារស្មាតហ្វូនរបស់ Huawei នៅពេលនេះ បានកំពុងតែ​រីកលូតលាស់ ជាពិសេសគឺនៅតំបន់អឺរ៉ុប, អាហ្វ្រិក​ខាងជើង, អាស៊ីកណ្ដាល និង​អាមេរិកឡាទីន៕