Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សសង្រ្គោះជាតិ ធ្វើកំណែទម្រង់​ផ្ទៃក្នុងពី​ថ្នាក់ជាតិ​ដល់​មូលដ្ឋាន​

26-07-2016 11:53

(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានប្រកាសអំពីការធ្វើកំណែទម្រង់ ផ្ទៃក្នុងគណបក្សរបស់ខ្លួន តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ កំណែទម្រង់នេះ គឺដើម្បីបង្ហាញថា រាល់ការសម្រេចរបស់ខ្លួន នឹងធ្វើឡើងតាមរយៈយន្តការមួយ។

នៅក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ប៉ុល ហំម តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានបង្ហាញថា កំណែទម្រង់ផ្ទៃក្នុងបក្សលើកនេះ នឹងធ្វើឱ្យមាន លក្ខណៈល្អប្រសើរ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

លោក ប៉ុល ហំម បាននិយាយថា «គណបក្សសង្រ្គោះជាតិ នឹងបន្តធ្វើការកែទម្រង់ផ្ទៃក្នុងតទៅទៀត ដើម្បីឱ្យគណបក្សយើងកាន់តែល្អប្រសើរ និងរលូន ហើយការកែទម្រង់ផ្ទៃក្នុងនេះមិនមែន ធ្វើតែខាងលើទេ គឺធ្វើរហូតដល់ថ្នាក់មូលដ្ឋាន»

លោកបានបន្ថែមទៀតថា «ធ្វើយ៉ាងម៉េចធ្វើឱ្យសេចក្តីសម្រេចទាំងឡាយរបស់គណបក្សសង្រ្គោះជាតិ គឺជាសេចក្តីសម្រេចដោយយន្តការ មិនមែនដោយ បុគ្គលណាម្នាក់ទេ គឺដោយយន្តការតាំងពី លើរហូតដល់ក្រោម យន្តការរបស់យើងក្រៅពីប្រធាន អនុប្រធានគណបក្ស យើងមានគណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្ស សេចក្តីសម្រេចសំខាន់ៗ គឺនៅលើគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ក្រៅពីនោះយើងមានគណៈកម្មាធិការនិយក យើងមានសន្និបាតបក្ស យើងមានសមាជរបស់គណបក្ស»