(ភ្នំពេញ)៖ ព្រឹត្ដិការណ៍តាំងពិព័រណ៍សម្រស់ ឆ្នាំ២០១៦ (Beauty Fair 2016) បានទទួលការគ្រាំទ្រខ្ពស់ហួសពីការរំពឹងទុកទៅទៀត ដែលធ្វើឲ្យអ្នកទស្សនា ចោមរោមមើល យ៉ាងច្រើនកុះករ និងសរសើរមិនដាច់ពីមាត់ ទាំងការច្នៃម៉ូដសម្លៀកបំពាក់  ទេសកោសល្យផាត់មុខយ៉ាងស្រស់សោភា ជាមួយនឹងការបង្ហាញនម៉ូដយ៉ាងប៉ិនប្រសព្វផងដែរ ពីតារាល្បីៗ រយៈពេលជិតមួយសប្ដាហ៍ នេះ ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដា នៅផ្សារទំនើប Aeon Mall។

សម្រាប់ថ្ងៃទី២៥ ខែកក្កដានេះវិញដែលជាថ្ងៃចុងក្រោយនៃការតាំងពិព័រណ៍ កាន់តែគួរឲ្យទាក់ទាញបន្ថែមទៀតដោយមានការបង្ហាញវត្ដមាន អ្នកនាង គង់ ចាន់ ស្រីមុំ ជាមួយនឹងផលិតទឹកអប់ដែលពេញនិយម ពីសំណាក់យុវវ័យ និងការផាត់មុខ យ៉ាងប៉ិនប្រសព្វ ផ្គួបជាមួយនឹងការបង្ហាញម៉ូដសម្លៀកបំពាក់ ដែលច្នៃឡើង ពីក្រុម Lachhuk ដែលមាននូវបទពិសោធន៍ច្រើនឆ្នាំ ​ក្នុងការច្នែម៉ូតូសំលៀកបំពាក់។

កាន់តែពិសេសនោះ ស្នាដៃច្នៃប្រឌិតខ្ពស់ រស់រវើក យ៉ាងប្រណីតនេះ បានចេញពីក្រុមអ្នកច្នៃម៉ូដនៅកម្ពុជាផ្ទាល់ ដើម្បីចូលរួមបង្កើតប្រវត្តិសាស្រ្តថ្មីមួយនៅក្នុងផ្សារទំនើប AEON Mall  នៅក្នុងពិព័រណ៌សម្រស់២០១៦ គឺនៅលើឆាកតែមួយ ​ជាមួយតារាបង្ហាញម៉ូដល្បីៗ ហើយអ្វីដែលអស្ចារ្យនោះ ក្រុម La Chhuk បានយកកាកសំណល់ ភាគ ច្រើន ដែលត្រូវបានគេបោះបង់ចោល យកច្នៃប្រឌិតជាម៉ូដទៅវិញ ដែលមើលទៅពោរពេញដោយភាពទាក់ទាញ យ៉ាងស្រស់ស្អាតដែលធ្វើឲ្យកាកសំណល់ មានតម្លៃ មហាសាល ។

ការច្នៃប្រឌិតនៅទឹកដៃកូនខ្មែរទាំងនេះ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនេះ ដែលមានការចូលរួមពីគ្រប់ភាគី អ្នកច្នៃម៉ូដទាំងអស់ ដោយពួកគេ បានប្រើប្រាស់ នូវទេពកោសល្យរបស់ពួកគេក្នុង អភិវឌ្ឍជំនាញថ្មីមួយទៀត នៅក្នុងទីផ្សារសំលៀកបំពាក់ក្នុងស្រុកបានយ៉ាងជោគជ័យខ្លាំងបំផុត។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះអាចដំណើរទៅបាន ដោយមានការឧបត្ថម្ភ ពី Clarins Shaping Facial Lift ជាគ្រឿងសំអាង ដែរជួយឲ្យមុខលោក លោកស្រីស្រស់ស្អាត រាងអក្សរ វី «V» និងពី L’Occitane Reine ជាគ្រឿងសំអាងដែលជាជម្រើសដ៏ប្រសើរសម្រាប់សុភាពនារី ដែលចង់បានស្បែកស ទន់ល្មើយ ភ្លឺចែងចាំង៕