(ភ្នំពេញ)៖ រោងភាពយន្ដ​លំដាប់អន្តរជាតិ «Major Cineplex by Cellcard» ដែលមានទីតាំងនៅផ្សារទំនើប Aeon Mall ជាន់ទី២ កាលពីចុងសប្តាហ៍មុននេះ បានប្រារព្ធខួប២ឆ្នាំ របស់ខ្លួនគួរឲ្យភ្ញាក់ផ្អើល ដោយមានការចូលរួម​ពីលោក សៅ សុខនី នាយកចាត់ការទូទៅ​នៃរោងភាពយន្ដ Major និងដៃគូរសហប្រតិបត្តិការទាំងអស់ ព្រមទាំងសិល្បករ សិល្បការិនីជាច្រើននាក់។

រោងភាពយន្ដ Major ក៏បានផ្ដល់សំណាង​ដល់អតិថិជន ដែលកំពុងឈរតម្រង់ជួរទិញសំបុត្រ ដោយម្នាក់ៗមានឱកាសឈ្នះទូរទស្សន៍ LED មួយគ្រឿង​ដោយមិនដឹងខ្លួន ហើយនេះ​ជាអតិថិជនដែលបានឈ្នះ​នៅសប្ដាហ៍ដំបូង។ បន្ថែមពីនេះ រោងភាពយន្ដ «Major Cineplex by Cellcard» នឹងផ្ដល់ជូនរង្វាន់បន្ដបន្ទាប់ ប្រចាំសប្ដាហ៍នីមួយៗ ដែលរង្វាន់ធំ គឺរថយន្ដ BMW X3 មួយគ្រឿង ចាប់ពីសប្ដាហ៍ទី២ រហូតដល់សប្ដាហ៍ទី២១ ពោលចាប់ពីថ្ងៃទី២៣ ខែកក្កដានេះ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ដែលសរុបទឹកប្រាក់ ប្រមាណ១២ម៉ឺន​ដុល្លារ។

លក្ខខណ្ឌក្នុងការចូលរួម គឺអតិថិជនទាំងអស់គ្រាន់តែ ទិញសំបុត្រកុន២សន្លឹក ឬ​ Coca Cola ២កែវ ឬពោតលីង២ប្រ​អប់ ឬស្រាបៀរអង្គរ២កំប៉ុងនោះ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត១​សន្លឹក ដែលអាចផ្សងសំណាង​បាន២ដង។ លើសពីនេះទៅទៀត សម្រាប់អតិថិជន ដែលមានសោរ​រថយន្ដBMW ឬសោរម៉ូតូYamaha ឬកាតATM HongLeong ភ្ជាប់ជាមួយសំបុត្រ​កុន២សន្លឹក លោកអ្នកនឹងអាចទទួលបានសន្លឹកឆ្នោត មួយសន្លឹកថែមទៀត៕