សពលោកបណ្ឌិត កែម ឡី បានបញ្ចុះរួចរាល់ហើយ នៅគេហដ្ឋានកំណើតរបស់លោក ក្នុងខេត្តតាកែវ
25-07-2016 12:27
(តាកែវ)៖ នៅម៉ោង១១៖៥៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ សពលោកបណ្ឌិត កែម ឡី បានបញ្ចុះរួចរាល់ហើយ នៅគេហដ្ឋានកំណើតសព នៅស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងពិធីបញ្ចុះសព លោកបណ្ឌិត កែម ឡី នាព្រឹកថ្ងៃដដែលនេះក៏មានការចូលរួមពី ក្រុមគ្រួសារសពរួមមាន អ្នកស្រី ប៊ូ រចនាភរិយា រួមនឹង កូនប្រុសទាំង៤ របស់លោក កែម ឡី និង ញាតិមិត្តរួមទាំង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរ។
គួរបញ្ជាក់ថា តាំងពីព្រឹកព្រលឹម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ សពលោក កែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយក្បួនដង្ហែនេះ បានធ្វើដំណើរមកដល់ គេហដ្ឋានកំណើតរបស់សព លោក កែម ឡី នៅព្រលប់ថ្ងៃដដែល៕