(អាមេរិក)៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់អាមេរិក Verizon Communications Inc បានយល់ព្រម​ទិញក្រុមហ៊ុន Yahoo Inc., ក្នុងតម្លៃ ៤,៨ពាន់លានដុល្លារអាមេរិក ដែលព័ត៌មាននេះត្រូវបាន​ទម្លាយដោយ​កាសែត Wall Street Journal នៅថ្ងៃទី២៥ ខែកក្កដា។

ប្រភពដែលជិតស្និទ្ធបានលួយបង្កើបឲ្យដឹងថា ក្រុមហ៊ុនទាំងពីរបានយល់ព្រមព្រៀងគ្នា ហើយគ្រោងនឹង​ចុះ​ហត្ថលេខា​និងប្រកាស ជាសាធារណៈ​នៅក្នុងពេលឆាប់នេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា ក្រុមហ៊ុន​ Verizon ទិញ​យកអាជីវកម្ម​អ្វីខ្លះរបស់​ Yahoo! នោះទេ គ្រាន់តែដឹងថា នៅក្នុងកិច្ចព្រមព្រៀងនោះរួមមាន Yahoo! Real Estate។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Yahoo! បានស្ទុះឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់​លោកស្រី Marissa Mayer ប៉ុន្តែ​ការរីកច្រើននោះ បើធៀបនឹងក្រោយឆ្នាំ ២០០០ គឺមិនអាច​ទៅរួចទេ៕