(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​២៤​ កក្កដា​ ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច​) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​ ៤​ករណី ​ឃាត់​មនុស្ស​៧​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ៥​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​២​នាក់ រឹមអូស​មេ​តំ​ហ្វេ​តា​មីន​(ice) ១០.៤១​ក្រាម​, ១​កញ្ចប់​ធំ ​និង​៨​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួននៅ៖ រាជធានី​ភ្នំពេញ​ បង្ក្រាប​១​ករណី​​ឃាត់ខ្លួន​២​នាក់, ​ខេត្តកណ្ដាល​ បង្ក្រាប​១​ករណី​ ​ឃាត់ខ្លួន​ ៣​នាក់​(​ប្រុស​), ខេត្ត​បន្ទាយ​មាន​ជ័យ​ បង្ក្រាប​១​ករណី​​ឃាត់ខ្លួនម្នាក់ និងខេត្តបាត់ដំបង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់៕