(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៧​ករណី ​ឃាត់​មនុស្ស​១២​នាក ក្នុងនោះមុខសញ្ញា​ជួញដូរ៥​នាក់ និងមុខសញ្ញា​ប្រើប្រាស់​៧​នាក់ ដកហូតថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(ice) ០.៣៨​ក្រាម​និង​៦​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន ​(wy) ១៥.៤៥​ក្រាម​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ​ ប​ង្ក្រា​ប​៣​ករណី​ឃាត់ខ្លួន​៧​នាក់, នគរបាលខេត្ត​បាត់ដំបង ​ប​ង្ក្រា​ប​១​ករណី​​ឃាត់ខ្លួនម្នាក់, ​ខេត្តបន្ទាយ​មាន​ជ័យ បង្ក្រាប​១​ករណីឃាត់ខ្លន​ម្នាក់ និងខេត្តកំពង់ស្ពឺ បង្ក្រាប២​ករណី​ឃាត់ខ្លួន​៣​នាក់៕​