Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលតួកគី ចាប់ខ្លួនក្មួយប្រុសលោក Gulen ដោយចោទថា​បានចូលរួម​ធ្វើរដ្ឋប្រហារ​បង្ហូរឈាម​

23-07-2016 20:49

(អង់ការ៉ា)៖ កងកម្លាំងរដ្ឋាភិបាលតួកគី បានស្ទាក់ចាប់ខ្លួនក្មួយប្រុសបង្កើតរបស់លោក Gulen ជនសង្ស័យជាមេក្លោងធ្វើរដ្ឋប្រហារ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ដោយចោទប្រកាន់ថាបានចូលដៃ ជាមួយឪពុកមារបស់ខ្លួន ក្នុងការធ្វើរដ្ឋប្រហារបង្ហូរឈាម ទម្លាក់រដ្ឋភិបាលប្រធានាធិបតីលោក Tayyip Erdogan។  នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មានទាន់ហេតុការណ៍ នាយប់ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ការចាប់ក្មួយរបស់លោក Gulen អ្នកប្រាជ្ញអ៊ីស្លាមដែលបាននិរទេសពីតួកគី ដោយសារ រងការចោទប្រកាន់ថា ជាមេភេរវករនោះ បានធ្វើឡើងអំឡុងប្រតិបត្តិការ ជីកឬសគល់ក្រុមស្ថិតនៅ ពីក្រោយ និង ផ្សំគំនិតធ្វើរដ្ឋប្រហារឈាន ចូលដល់ថ្ងៃទី៨ បន្ទាប់ពីរដ្ឋប្រហារបានកើតមានឡើងកាលពីថ្ងៃទី១៥ ខែកក្កដានោះ។ រដ្ឋាភិបាលតួកគីបានដក និងចាប់ឃុំខ្លួនមន្ត្រីគ្រប់ស្ថាប័នជាង ៥០,០០០នាក់មកហើយ៕