(អាហ្វហ្គានីស្ថាន)៖ យោងតាមសារព័ត៌មាន AP ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើង ៦១នាក់ និងរបួសជាង២០០នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងកាប៊ុល ខណៈដែល ISIS បានចេញមុខប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយខ្នងហេតុការណ៍នេះ។

មន្រ្តីក្រសួងសុខាភិបាលរបស់អាហ្វហ្គានីស្ថាន បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា មានមនុស្ស ៦១នាក់ បានស្លាប់ និង ២០៧នាក់រងរបួស បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្បែរហ្វូងមនុស្សធ្វើបាតុកម្មតវ៉ាមួយកន្លែង នៅក្នុងទីក្រុងកាប៊ុល នេះបើយោងតាមសារព័ត៌មានបរទេស ចេញផ្សាយមុននេះបន្តិច៕