(ប៉េកាំង)៖ តួលេខសរុបនៃជនរងគ្រោះដោយសារតែព្យុះភ្លៀងមរណៈ ដែលបានវាយប្រហារខេត្ត Hebei ភាគខាងជើងប្រទេសចិននោះ បានចេញមកហើយគឺមនុស្ស ៧២នាក់បានស្លាប់ និង ៧៨នាក់កំពុង បាត់ខ្លួន ខណៈមនុស្ស ៣០០,០០០នាក់ទៀតកំពុងរងផលប៉ះពាល់ជាទម្ងន់។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។

រដ្ឋាភិបាលចិនបានប្រកាសថា ការខូចខាតក្នុងខេត្តខាងលើនេះ សរុបជាទឹកប្រាក់គឺ ១៥,៧លានដុល្លារ អាមេរិកទៅហើយ ខណៈកងកម្លាំងក្នុងខេត្តកំពុងតែព្យាយាមជួយសង្គ្រោះប្រជាជនពីទឹកជំនន់ ដែលបាន បង្កឡើងដោយព្យុះភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ៕