(ភ្នំពេញ)៖ ដោយមានការសហការគ្នាជាមួយនឹងទូរទស្សន៍ MyTV និងជាមួយ Fresh News TV នឹងធ្វើការផ្សាយបន្តផ្ទាល់ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់​ យុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៦ ដែលជាការជួបគ្នារវាង U-16 របស់ម្ចាស់ផ្ទះកម្ពុជា ប៉ះក្រុម U-16 ថៃ ដណ្តើមចំណាត់ថ្នាក់លេខ៣។

ដូច្នេះ សូមរង់ចាំទស្សនាពីការប្រកួត ដ៏ជក់ចិត្តដិតអារម្មណ៍ ដែលនឹងចាប់ផ្តើមនាម៉ោង ៣៖៣០នាទីល្ងាចនេះ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅលើទូរស័ព្ទដៃរបស់លោកអ្នក និងតាម Youtube និង Facebook ផងដែរ។

សូមបញ្ជាក់ផងដែរថា នេះជា១ប្រកួតចុងក្រោយរបស់ U-16 គោព្រៃជំទង់កម្ពុជា ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣ ក្នុងទឹកដីរបស់ខ្លួន ដែលធ្លាប់ចាញ់ថៃ ៦-០ កាលពីប្រកួតសន្សំពិន្ទុក្នុងពូល B ក្រោមតម្លៃសំបុត្រទស្សនា ១ម៉ឺនរៀល ក្រោមដំបូល និង៥ពាន់រៀល កៅអីក្រៅដំបូល មុនពេល U-16 វៀតណាម ប៉ះ U-16 អូស្រា្តលី ម៉ោង ៦៖៣០នាទីល្ងាចនេះនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពាន AFF U-16 2016 នៅស្តាតអូឡាំពិកដូចគ្នា៕

U16 កម្ពុជា

U16 ថៃ