(ភ្នំពេញ)៖ សាលារៀន វ៉េស្ទឡាញន៍សាខាចំការដូង ជាថ្នាលបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងចំណេះដឹងទូទៅខ្មែរ ឈានមុខគេប្រកបដោយចំណេះដឹង ជំនាញ សមត្ថភាព គុណភាពខ្ពស់ គុណធម៌ សុវជីវធម៌ និងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ សម្រាប់គ្រួសារ និងសង្គមជាតិ នឹងចាប់ផ្ដើមចូលរៀននៅថ្ងៃទី០១ ខែសីហា តទៅ ។

លោក ប៉ិច បូឡែន នាយកប្រតិបត្ដិនៃសាលារៀន វ៉េស្ទឡាញន៍ បានថ្លែងឲ្យដឹងថា សាលារៀន វ៉េស្ទឡាញន៍សាខាទី៧ ហើយក៏ជាផ្នែកមួយនៃក្រុមហ៊ុនវ៉េស្ទឡាញ អេឌ្សូខេសិនគ្រុប ដោយគ្រប់សាលាវ៉េស្ទឡាញន៍ទាំងអស់ ទទួលឲ្យកុមារចូលរៀន ចាប់ពីអាយុ៣ឆ្នាំឡើងទៅ និងមានកម្មវិធីចាប់ពីមត្ដេយ្យសិក្សា រហូតដល់វិទ្យាល័យ ដោយឡែកសម្រាប់ការសិក្សាឆ្នាំ២០១៦-២០១៧ សាខាចំការដូង គឺទទួលបង្រៀនចាប់ពីមតេ្ដយ្យសិក្សា ដល់ថ្នាក់ទី៦ ហើយឆ្នាំក្រោយនឹងបើកដល់ថ្នាក់ទី១២ផងដែរ ដោយសាខផ្សេងទៀតមានគ្រប់គម្រិត។

លោកបន្ដថា «ក្នុងឆ្នាំសិក្សាឆ្នាំ២០១៦-២០១៧នេះ គ្រប់សាលារៀនវ៉េស្ទឡាញន៍ បានដាក់បញ្ជូលនៅកម្មវិធីសិក្សាថ្មីចំនួន២ ល្អៗបន្ថែម ទី១-កម្មវិធីអប់រំអត្ដចរិក ដោយយើងសង្កេតឃើញថា ពាក់ព័ន្ធនឹងការអប់រំអត្ដចរិក ជាផ្នែកមួយដែលអាណាព្យាបាលចង់បាន បន្ថែមពីកម្មវិធីយើងមានស្រាប់ តាម ក្រសួងអប់រំ ក៏ដូចជាកម្ម សិក្សាបន្ថែមពីមុនមក ដែលយើងមានភាសាអង់គ្លេស ភាសាចិន សិល្បៈ កីឡា តន្ដ្រី កុំព្យូទ័រ និងជំនាញដទៃទៀត,ទី២-ការអប់រំហិរញ្ញវត្ថុ ដោយយើងសង្កេត​ឃើញ​ប្រទេសយើងកំពុងអភិវឌ្ឍន៍ មាតាបិតា គាត់បារម្មណ៍ទៅលើការដាក់សម្ពាធសម្ភារៈនិយមពីសង្គម ចឹងយើងមានកម្មវិធីមួយ ដែលយើងយកមកពីប្រទេសក្រៅ ពាក់ព័ន្ធនឹងចំណេះការប្រើប្រាស់លុយ ឬហិរញ្ញវត្ថុ ពិសេស ពីសង្គមខាងក្រៅ និងមិត្ដភ័ក្ដ និងអ្នកនៅជុំវិញខ្លួនយើង»

លោកបន្ថែមទៀតថា ពិសេសជាងនេះទៅទៀត សាលារៀនវ៉េស្ទឡាញន៍ គ្រប់សាខាទាំងអស់ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧នេះ បានដាក់បញ្ជូលកម្មវិធីមួយបន្ថែម​ទៀត គឺ 7 Habits for Highly Effective Teen ដែលជាកម្មវិធីរបស់ Franklin Covey Education ដែលមានតែនៅសាលារៀនធំៗនៅលើពិភពលោកនោះទេ ដែលគេប្រើ ចឹង​សាលារៀន WESTLINE Education បានទិញសិទ្ធផ្ដាច់មុខនៅប្រទេសកម្ពុជា សម្រាប់អនុវត្ដន៍នៅសាលាវ៉េស្ទឡាញន៍គ្រប់សាខា ហើយកម្មវិធី បានផ្ដោតសំខាន់​ទៅលើ​ភាពជាអ្នកដឹកនាំត្ដចរិក ដ៏ល្អមួយ ហើយកម្មវិធី គឺមានអត្ថប្រយោជន៍យ៉ាងល្អឥតខ្ចោះ សម្រាប់សិស្សានុសិស្ស និងអាណាព្យាបាលផងដែរ ព្រោះនេះជាកម្មវិធីមួយ ដែល​តម្រង់ទិសក្នុងការអភិវឌ្ឍអនាគតដ៏ភ្លឺស្វាងព្រោះវាអាចផ្លាស់ប្ដូរចរិក និងទម្លាប់មិនល្អបានយ៉ាងមានប្រសិទ្ធិភាព។

ដើម្បីជំនួយ ដល់ការសិស្សារបស់សិស្សានុសិស្សឲ្យកាន់តែប្រសើរ និងរីកចម្រើន ទាន់បណ្ដាប្រទេស ក្នុងតំបន់ នាពេលថ្មីនេះ ក្រុមហ៊ុន វ៉េស្ទឡាញ អេឌ្យូខេសិន បានចុះ​កិច្ចព្រមព្រៀង ជាមួយស្ថាប័ន អន្ដរជាតិល្បីៗដូចជា ចុះអនុស្សារណយោគយល់គ្នា ជាមួយសាលាតន្ដ្រី ALLEGO នៅប្រទេសម៉ាឡេស៊ី , ជាមួយវិទ្យាស្ថានអប់រំ Franklin Covey ,វិទ្យាស្ថាន Money Tree និងជាមួយវិទ្យាស្ថានអប់រំអន្ដរជាតិ លើការទទួលបានសិទ្ធិផ្ដល់សេវាកម្មប្រឡង TOEFL ITP ដើម្បីសិស្សនិស្សិត បន្ដការសិក្សាបន្ដ​នៅ​បរទេស។

គួរបញ្ជាក់ថា សាលាវ៉េស្ទឡាញន៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតមកដល់ពេលនេះមាន ៧សាខា នៅរាជធានីភ្នំពេញ គឺសាខាសន្ធរម៉ុក ,ទួលទំពូង, ច្បារអំពៅ ,ទួលស្វាយព្រៃ, ផ្សារតូច ,ដូនពេញ និងសាខាចំការដូង ដែលស្ថិតលើផ្លូវ២១៧ ឬផ្លូវចំការដូង ហួសស្ពាន ចំការដូង១២០០ម៉ែត្រ៕