(អាល្លឺម៉ង់)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា មនុស្សស្លាប់កើនដល់៩នាក់ និងរងរបួសជាង២០នាក់ (៣នាក់របួសធ្ងន់) ក្នុងករណីបាញ់ប្រហារនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ ខ្មាន់កាំភ្លើងម្នាក់នៅក្នុងហេតុការណ៍នោះបានបាញ់សម្លាប់ខ្លួនឯង។

ខ្មាន់កំាភ្លើង មានអាយុ១៨ឆ្នាំ ជនជាតិអាល្លឺម៉ង់កាត់អីរ៉ុង រស់នៅទីក្រុង Munich តែម្តង។

ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា បន្ទាប់ពីករណីបាញ់នៅទីប្រជុំមជ្ឈមណ្ឌលពាណិជ្ជកម្ម (Olympia Shopping Center) កណ្តាលទីក្រុង Munich ជុំវិញបរិវេណនៃការបាញ់ប្រហារត្រូវបានប៉ូលិសបិទមិនឲ្យចេញចូល។ រាល់ការធ្វើចរាចរណ៍ផ្សេងៗដូចជា រថយន្តក្រុង និងរថភ្លើងក្រោមដី ត្រូវបានផ្អាកទាំងអស់សម្រាប់នៅទីក្រុង Munich។

សំលេងគ្រាប់កាំភ្លើងបានលាន់លឺជាច្រើនគ្រាប់ចេញពីអាគារនៃផ្សារទំនើប មនុស្សជាច្រើនឃើញរត់ចេញមកក្រៅពីអាគារ។​ ភ្លាមៗឧទ្ធម្ភាគចក្ររបស់ប៉ូលិសបានហោះឆ្វែលពីលើ និងមនុស្ស ត្រូវបានជម្លៀសឲ្យចាកចេញពីអគារ និងកន្លែងធ្វើការ៕

http://ichef.bbci.co.uk/news/624/cpsprodpb/A9FF/production/_90491534_munich_shooting_map624.png