(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៩នាក់  និងរបួសស្រាល៥នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១០លើកនេះ បណ្តាលឲ្យខូតខាតយានយន្ដសរុបចំនួន ១៧គ្រឿង រួមមាន ម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូច ចំនួន៤គ្រឿង, រថយន្តធុនធំ២គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍នេះរួមមាន ល្មើសល្បឿន៤លើក, ប្រជែងគ្រោះថ្នាក់២លើក មិនគោរពសិទ្ធិ២លើក, បត់គ្រោះថ្នាក់១លើក, កត្តាយាយន្ដ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ចំនួន១២នាក់។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៣៣៣៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៣៦៧គ្រឿង និងពិន័យសរុប១៩៦៩គ្រឿង ៕