(ភ្នំពេញ)៖​ នារីជនជាតិបរទេស២នាក់ ជិះម៉ូតូកូនទាមួយគ្រឿង​ ត្រូវបានជនសង្ស័យមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង​ បានធ្វើសកម្មភាពឆក់កាបូប​ បានសម្រេចបណ្តាលឲ្យរងរបួស ​ដែលហេតុការណ៌នេះបានកើតឡើង នៅយប់ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយផ្លូវកម្ពុជាក្រោម​ ស្ថិតក្នុងសង្កាត់មិត្តភាព​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

នារីជនបរទេសដែលត្រូវចោរឆក់ យកកាបូបបានប្រាប់ថា សម្ភារដែលបាត់បង់មាន​ ទូរសព្ទ័​ iPhone មួយគ្រឿង​ និង​លិខិតឆ្លងដែន។ ក្រោយពេលកើតហេតុ ជនរងគ្រោះ​ បានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលមិត្តភាពតែប៉ុណ្ណោះ​៕