(អាល្លឺម៉ង់)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា មានករណីបាញ់ប្រហារនៅទីប្រជុំជនកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ មនុស្ស៦នាក់ត្រូវបានស្លាប់ និងរងរបួសជាច្រើននាក់ នេះបើតាមព័ត៌មានជំហានដំបូង។

ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា មានមនុស្សជាច្រើនត្រូវបានស្លាប់ និងរងរបួស បន្ទាប់ពីករណីបាញ់នៅទីប្រជុំមជ្ឈមណ្ឌលពាណិជ្ជកម្ម (Olympia Shopping Center) កណ្តាលទីក្រុង Munich ស្ថិតនៅក្នុងខណ្ឌ Moosach ។ ជុំវិញបរិវេណនៃការបាញ់ប្រហារត្រូវបានប៉ូលិសបិទមិនឲ្យចេញចូល។

រាល់ការធ្វើចរាចរណ៍ផ្សេងៗដូចជា រថយន្តក្រុង និងរថភ្លើងក្រោមដី ត្រូវបានផ្អាកទាំងអស់សម្រាប់នៅទីក្រុង Munich ។

សំលេងគ្រាប់កាំភ្លើងបានលាន់លឺជាច្រើនគ្រាប់ចេញពីអាគារនៃផ្សារទំនើប មនុស្សជាច្រើនឃើញរត់ចេញមកក្រៅពីអាគារ។​ ភ្លាមៗឧទ្ធម្ភាគចក្ររបស់ប៉ូលិសបានហោះឆ្វែលពីលើ និងមនុស្ស ត្រូវបានជម្លៀសឲ្យចាកចេញពីអគារ និងកន្លែងធ្វើការ។

សូមរង់ចាំព័ត៌មានបន្ថែម៖